ភ្នំពេញ៖
នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី២៥ ខែឧសភា
ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ
កងរាជអាវុធហត្ថលផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប វាយតម្លៃ
ដកបទពិសោធន៍លទ្ធផលនៃការរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនកម្ពុជា-វៀតណាម
ថ្នាក់រដ្ឋមន្ត្រីលើកទី១
និងកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីលើកទី៥
និងប្រជុំផ្សព្វផ្សាយផែនការត្រៀមរៀបចំពិធីរំលឹកខួបលើកទី៤៥
នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា
១៩៧៧ – ២០ មិថុនា ២០២២) នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16
ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ។ប្រភព៖ TVK









