ដោយទទួលបាននូវសេចក្តីរាយការណ៍អំពីគ្រួសារចាស់ជរាគ្មានទីពឹង២នាក់ប្តីប្រពន្ធគឺ លោកតាឈ្មោះ តាន់ វែងហៃ អាយុ៧២ឆ្នាំ និងលោកយាយឈ្មោះ ប៊ុន ស៊ីមន អាយុ៦៧ រស់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលលោកតា មានជំងឺប្រចាំកាយ លើសឈាមធ្លាក់ខ្លួនពិការសម្រាកនៅលើគ្រែដើរពុំរួច ជួបនូវបញ្ហាខ្វះខាត នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចាត់ក្រុមការងារ ដឹកនាំដោយ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនដល់ចាស់ជរាទាំង២នាក់ ដល់គេហដ្ឋាន។








