(ភ្នំពេញ)៖
ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន
ចាន់ថុល, ការជួសជុលកែរលម្អរ និងលើកកម្ពស់គុណភាព
លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
គឺមានភាពល្អប្រសើរឡើងស្ទើតែទូទាំងប្រទេសគិតមកដល់ពេលបច្ចុប្បន្ននេះ។
ជាមួយនឹងកែរលម្អរផ្លូវជាច្រើនខ្សែឱ្យមានភាពល្អប្រសើរឡើងនេះ
គេសង្គេតឃើញវត្តមានរបស់លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល
តែងតែបានចុះពិនិត្យលើគុណភាពនៃការសាងសង់តាំងពីការចាប់ផ្តើមរហូតដល់ការងារសង់រួចរាល់
ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារសាងសង់
ក៏ដូចជាដើម្បីផ្ទៀងផ្ទាត់គុណភាពក្រោយបញ្ចប់ការ សាងសង់ជាស្ថាពរ
ថាតើក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា
និងស្តង់ដារបច្ចេកទេសរបស់ក្រសួង ដែលបានព្រមព្រៀងដែរឫយ៉ាងណា។
ជាក់ស្តែងនាព្រឹកថ្ងៃទី២០
ខែកក្កដា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី
ក៏បានដឹកក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង តំណាងក្រុមហ៊ុនសាងសង់
និងទីប្រឹក្សាបច្ចេកទេស ចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើង កំណាត់ផ្លូវ
លេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨
អមជាមួយនឹងការនាំយកឧបករណ៍ទំនើបស៊េរីថ្មី ៣គ្រឿង បន្ថែមទៀត
ដើម្បីធ្វើការត្រួតពិនិត្យលើគុណភាពផ្លូវ ដែលមានលក្ខណៈទំនើប
និងមានគុណភាពខ្ពស់ក្នុងការត្រួតពិនិត្យលើគុណភាពផ្លូវ។
បើតាមលោករដ្ឋមន្ត្រី
ស៊ុន ចាន់ថុល ឧបករណ៍ទំនើប៣គ្រឿងនេះរួចមាន៖ ម៉ាស៊ីន IRI , ម៉ាស៊ីន FWD ,
ម៉ាស៊ីន Nuclear Moisture Density Gauge ដែលក្នុងនោះ សម្រាប់ម៉ាស៊ីន IRI
(The International Roughness Index)
គឺជាម៉ាស៊ីនដែលសិក្សាកម្រិតពីភាពគ្រើមនៃតួផ្លូវ ដោយប្រើប្រាស់ឧបករណ៍ DRIMS
(Dynamic Response Monitoring System)។ ម៉ាស៊ីន FWD (Falling Weight
Deflectometer ) ជាម៉ាស៊ីនសិក្សាពីលទ្ធផលតេស្តសម្រុតគ្រឹះផ្លូវ
(Deflection) និងម៉ាស៊ីនចុងក្រោយគឺ Nuclear Moisture Density Gauge
ជាម៉ាស៊ីនដែលសិក្សាពីគ្រឹះនៃផ្លូវ ដើម្បីចង់ដឹងសំណើម៕
ងក្រោយគឺ Nuclear Moisture Density Gauge ជាម៉ាស៊ីនដែលសិក្សាពីគ្រឹះនៃផ្លូវ ដើម្បីចង់ដឹងសំណើម៕













